MBT តើយើងជានរណា?

យើងគឺជាពាណិជ្ជករខ្មែរដែលបានប្រសូត្រឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
អ្វីដែលជំរុញលើកទឹកចិត្តខ្លាំងបំផុតគឺភាពរឹងប៉ឹងរបស់បងប្អូនប្រជាជនខ្មែរ ។
អ្វីដែលស្រស់ស្អាតបំផុតនៅកម្ពុជា មិនមែនត្រឹមតែជាប្រទេសតែមួយនោះទេ ប៉ុន្តែគឺបងប្អូនប្រជាជនខ្មែរ ។

អ្វីជាជំនឿរបស់យើង …

“ដើម្បីទទួលបានជោគជ័យ យើងត្រូវដាក់បេះដូងពិតប្រាកដនៅក្នុងកិច្ចការអាជីវកម្មរបស់យើង ហើយអាជីវកម្មរបស់យើងស្ថិតនៅក្នុងបេះដូងរបស់យើង។
ភាពជោគជ័យមិនមែនជាទីបញ្ចប់ ហើយការបរាជ័យក៏មិនមែនជាចុងបញ្ចប់នៃជីវិតដែរ៖
នោះគឺភាពក្លាហានក្នុងការតស៊ូទៅមុខ
ចូរចាប់ផ្តើមឈប់និយាយ រួចងាកមកធ្វើវិញ
វិធីល្អបំផុតដែលកំណត់ពីអនាគតរបស់យើង គឺត្រូវបង្កើតនូវអនាគតនោះឱ្យលេចចេញជារូបរាងឡើង”

MBT Cambodia

MBT Cambodia

ចាប់តាំងពីបានបង្កើតឡើងក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០១៧ មក MBT Cambodia បានធ្វើការសហការក្នុងភាពជាដៃគូជាមួយអង្គការ-ស្ថាប័នអន្តរជាតិនានាលើគម្រោងអចលនទ្រព្យ និងផលិតកម្ម។ ដោយមានការជឿទុកចិត្តពីសំណាក់ក្រុមហ៊ុនដៃគូជាតិ និងអន្តរជាតិ និងដោយឈរលើគោលការណ៍គុណតម្លៃនៃភាពស្មោះត្រង់ ទំនុកចិត្តខ្ពស់ រួមទាំងការអនុវត្តគម្រោងដោយជោគជ័យកន្លងមក ហេតុដូច្នេះហើយទើបឥឡូវនេះ យើងមានឱកាសធ្វើជាអ្នកនាំមុខគេក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យ និងផលិតកម្មនៅកម្ពុជា។

អ្នកវិនិយោគ និងដៃគូ

      តាមរយៈការកសាងនូវទំនាក់ទំនងអាជីវកម្មយ៉ាងល្អប្រសើរ និងប្រកបដោយតម្លាភាពកន្លងមកនេះ បានធ្វើឱ្យ MBT ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏គួរឱ្យជឿទុកចិត្តដែលមានភាពទាក់ទាញបំផុតទាំងចំពោះអ្នកវិនិយោគក្នុងស្រុក និងបរទេសលើវិស័យធំៗជាច្រើន។ យើងធ្វើការសហការជាមួយអ្នកវិនិយោគ និងដៃគូរបស់យើង ក្នុងគោលបំណងសម្រេចបាននូវដំណោះស្រាយនវានុវត្តន៍ ដើម្បីគាំទ្រដល់ការសម្រេចបានគម្រោង។ សម្រាប់គោលបំណងរបស់ MBT អ្នកវិនិយោគគឺជាដៃគូ ។
      ធាតុផ្សំសំខាន់ៗនៃភាពជោគជ័យរបស់យើង គឺការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយក្រមសីលធម៌ សុវត្ថិភាព និងត្រឹមត្រូវ — ហើយយើងរំពឹងថាដៃគូអាជីវកម្មរបស់យើងក៏នឹងប្រតិបត្តិដូចគ្នាដែរ។ បំណងប្រាថ្នាជាមូលដ្ឋានរបស់អ្នកវិនិយោគ និងអ្នកផ្គត់ផ្គង់របស់យើង គឺឆ្ពោះទៅរកការកសាងទំនាក់ទំនងជាមួយដៃគូដ៏ល្អបំផុតលើវិស័យនវានុវត្តន៍ អនុលោមភាព គុណភាព សមត្ថភាព ការសម្រេចបានលទ្ធផលទាន់ពេលវេលា និងប្រកបដោយនិរន្តរភាព។ ដើម្បីសម្រេចបានតាមគោលបំណងនេះ យើងតែងពិនិត្យតាមដានជាប់ជាប្រចាំចំពោះដៃគូ និងអ្នកផ្គត់ផ្គង់ដែល MBT មានស្រាប់ហើយ ក៏ដូចជាធ្វើការវាយតម្លៃលើអ្នកវិនិយោគថ្មីៗជាសក្តានុពល ។
      សព្វថ្ងៃនេះ ពួកយើងមានទំនាក់ទំនងជាមួយអ្នកវិនិយោគមកពីសហរដ្ឋអាមេរិក វៀតណាម និងកូរ៉េខាងត្បូង លើវិស័យផលិតអាហារ និងកែច្នៃផលិតផលក្នុងស្រុកសម្រាប់នាំចេញ។ MBT Cambodia បន្តស្វែងរកអ្នកវិនិយោគយ៉ាងសកម្មនៅក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យ វិស័យផលិតកម្ម វិស័យកម្សាន្ត និងទេសចរណ៍ ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគអន្តរជាតិ និងភ្ញៀវទេសចរណ៍មកកាន់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើងថែមទៀត ។

ប្រធានរបស់យើង

MBT Chairman

លោក ខេង សុខា គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន MBT CAMBODIA GROUP ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោង ផ្តល់សេវាផ្នែកសិក្សាសមិទ្ធលទ្ធភាព វិស័យហិរញ្ញវត្ថុ សិក្សាគម្រោងប្លង់ និងអនុវត្តការងារអភិវឌ្ឍលើវិស័យអចលនទ្រព្យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កម្មន្តសាល ផលិតកម្មអាហារ និងសកម្មភាពអាហរណ-នីហរណ។
ក្នុងនាមជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកអភិវឌ្ឍអាជីវកម្ម លោកមានសមត្ថភាពដ៏ខ្លាំងពូកែក្នុងការនាំមកនូវភាពរីកចម្រើន និងប្រាក់ចំណូលសម្រាប់អង្គការ-ស្ថាប័ន ដោយប្រើប្រាស់យុទ្ធសាស្ត្រអនុវត្តរួមផ្សំដែលពិសេសខុសប្លែកពីអ្នកដទៃ។ លោកទទួលខុសត្រូវក្នុងការពង្រឹងជំហរទីផ្សាររបស់ក្រុមហ៊ុន និងបង្កើនប្រសិទ្ធភាពអាជីវកម្ម។ ភារកិច្ចជារួមមានដូចជា ការកសាងទំនាក់ទំនងអតិថិជន តុល្យភាពរវាងភាគីពាក់ព័ន្ធ ស្វែងរកឱកាសអាជីវកម្មថ្មីៗ និងធ្វើការចរចា ក៏ដូចជាចុះកិច្ចព្រមព្រៀង។ ក្នុងនាមជាអ្នកគ្រប់គ្រងអភិវឌ្ឍអាជីវកម្ម លោកធ្វើការតភ្ជាប់បណ្តាញទំនាក់ទំនង ធ្វើការចរចា ទំនាក់ទំនង មានជំនាញដ៏ប៉ិនប្រសប់ផ្នែកអាជីវកម្ម ជំនាញផ្នែកលក់ វិភាគរិះគិត និងជំនាញកុំព្យូទ័រ។
លោកមានជំនាញផ្សេងៗដូចជា ការរៀបចំផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិ កំណើនប្រាក់ចំណូល ក្រុមពហុមុខងារ ការស្រាវជ្រាវ និងវិភាគទីផ្សារ ការគ្រប់គ្រងផ្នែកលក់ ការគ្រប់គ្រងទំនាក់ទំនងអតិថិជន ការចរចាប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងគម្រោង ការកែលម្អឱ្យប្រសើរឡើងនូវកិច្ចដំណើរការ។ នៅឆ្នាំ ២០២២ លោក ខេង សុខា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះហរទ័យប្រោសព្រះរាជាប្រទានគ្រឿងឥស្សរិយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា និងទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា CMAA ដែលមានងារជា ឯកឧត្តម ខេង សុខា មានឋានៈស្មើអគ្គនាយក។ លោក ខេង សុខា មានដើមកំណើតកើតនៅឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងរដ្ឋបាលពាណិជ្ជកម្ម ហើយមានបទពិសោធន៍ជាច្រើនឆ្នាំដោយធ្លាប់ឆ្លងកាត់បម្រើការងារ និងគ្រប់គ្រងឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០១៩។ ក្នុងរយៈពេល ១៤ ឆ្នាំកន្លងទៅនេះ លោកបានទទួលបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម នាំមកនូវភាពជោគជ័យជូនដល់ក្រុមហ៊ុនក្នុងអំឡុងពេលដែលលោកបានបម្រើការ។ លោកក៏បានចូលរួមជួយការងារសង្គមយ៉ាងច្រើនផងដែរ។

យុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្ររបស់យើង

ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន MBT គឺយើងប្រកាន់យករូបមន្ត

មានក្តីស្រមៃ + សកម្មភាព = ជោគជ័យ