MBT CONSULTANTS

សេវាប្រឹក្សាយោលបល់

ពួកយើងនាំមកនូវការសម្រេចចិត្តច្បាស់លាស់ ប្រកបដោយចក្ខុវិស័យ និងភាពហ្មត់ចត់សម្រាប់បណ្តាអង្គការ-ស្ថាប័ន។ មិនថាលោកអ្នកកំពុងតែធ្វើការវិនិយោគលើអចលនទ្រព្យ និងទ្រព្យសកម្មថ្មីៗ ឬកំពុងតែមានគំនិតអំពីគំរូអាជីវកម្ម ឬសេវាកម្មថ្មី ឬចាប់យកវិធីធ្វើការកាន់តែប្រកបដោយនិរន្តរភាពនោះទេ គឺពួកយើងអាចជួយលោកអ្នកបាន។

កម្មវត្ថុ

      កម្មវត្ថុនៃសេវាអភិវឌ្ឍគម្រោងរបស់យើង គឺដើម្បី៖ ផ្តល់នូវគោលវិធីដែលមានរចនាសម្ព័ន្ធត្រឹមត្រូវសម្រាប់អភិវឌ្ឍគំនិតបែបច្នៃប្រឌិតទៅជាទស្សនាទានគម្រោងបែប ច្នៃប្រឌិតជាក់ស្តែង កែលម្អធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃគម្រោងច្នៃប្រឌិតតាមរយៈការសហការអភិវឌ្ឍបែបច្នៃប្រឌិត ផ្តល់មគ្គុទ្ទេសក៍ណែនាំ កែលម្អឱ្យប្រសើរឡើងនូវដំណើរការច្នៃប្រឌិត និងបង្រួមហានិភ័យជាសក្តានុពល បង្កើនលទ្ធភាពជោគជ័យនៃគម្រោងច្នៃប្រឌិត។ ការអភិវឌ្ឍគម្រោងមិនមែនត្រឹមតែផ្តោតលើការចែកចាយផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតទៅលើដំណើរការផងដែរ។
នវានុវត្តន៍ជាច្រើនឈានចូលក្នុងទីផ្សារ៖ គំនិតជាច្រើនបានរលាយបាត់នៅលើផ្ទាំងរូបភាព។ ការអភិវឌ្ឍគម្រោង MBT មានគោលបំណងបង្វែរគំនិតច្នៃប្រឌិតដ៏ជោគជ័យទៅជាគំនិតគម្រោងដែលអាចអនុវត្តបាន។ សេវារបស់យើងជួយសម្រួលដល់ការអភិវឌ្ឍគម្រោង ប៉ុន្តែថែមទាំងបន្ថែមភាពច្នៃប្រឌិត និងផ្តល់ទិសដៅនៅគ្រប់ដំណាក់កាលអភិវឌ្ឍន៍ទាំងអស់។ យើងគាំទ្រ និងសហការបង្កើតគំនិតរបស់លោកអ្នកទៅជាដំណើរការ ផលិតផល ឬសេវាដ៏មានតម្លៃ។

សេវាកម្ម

      ពួកយើងនឹងកំណត់អត្តសញ្ញាណអតិថិជន និងក្រុមគោលដៅ ក៏ដូចជាស្វែងយល់ពីតម្រូវការរបស់ពួកគេ។ ស្វែងយល់ពីអ្វីដែលជាកត្តាជំរុញដល់ការទិញ និងការសម្រេចចិត្តសំខាន់ៗសម្រាប់ភាគីពាក់ព័ន្ធសំខាន់ៗ។ ទទួលបានមតិកែលម្អសំខាន់ៗពីភាគីពាក់ព័ន្ធសំខាន់ៗ។ ស្តាប់សំឡេងរួមរបស់អ្នកប្រើប្រាស់។ ការផ្តល់មតិកែលម្អដោយផ្ទាល់ពីក្រុមគោលដៅរបស់លោកអ្នក នឹងជួយលោកអ្នកឱ្យធ្វើការសម្រេចចិត្តដើម្បីជាឧត្តមប្រយោជន៍នៃអាជីវកម្ម និង/ឬគោលនយោបាយ។ វិធីសាស្រ្តមួយចំនួនរបស់យើង រួមមានបន្ទះអនឡាញ ការចុះអង្កេតដល់កន្លែង ក្រុមគោលដៅ និងការសម្ភាសន៍ស៊ីជម្រៅ។ ស្វែងយល់ពីអ្វីដែលជាកត្តាជំរុញឱ្យមានតម្រូវការនៅក្នុងឧស្សាហកម្មដែលបានស្នើឡើង តាមរយៈការវិភាគអាកប្បកិរិយាអ្នកប្រើប្រាស់ ការធ្វើតេស្តសាកល្បងតម្រូវការ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងការស្រាវជ្រាវផ្សព្វផ្សាយពាណិជ្ជកម្ម។
ពួកយើងនឹងស្វែងរកអ្វីដែលលោកអ្នកត្រូវយល់ដឹងដូចជា បរិយាកាសសង្គម សេដ្ឋកិច្ច បរិស្ថាន នយោបាយ ច្បាប់ និងបរិយាកាសអាជីវកម្ម។ ទិន្នន័យគឺជាធាតុផ្សំថ្មីមួយនៅក្នុងការធ្វើបដិវត្តន៍ឌីជីថល ចំណែកព័ត៌មានគឺជាកូនសោ។ មធ្យោបាយតែមួយគត់ដើម្បីឈានទៅដល់ភាពជោគជ័យ គឺតាមរយៈការសម្រេចចិត្តជាមួយនឹងព័ត៌មានច្បាស់លាស់។ ទទួលបានចក្ខុវិស័យកាន់តែច្រើនតាមដែលអាចធ្វើទៅបាន តាមរយៈវិធីសាស្ត្រស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។ វិធីសាស្រ្តមួយចំនួនដើម្បីសម្រេចបាននូវគោលដៅនេះ គឺ៖ ការសិក្សាស្រាវជ្រាវគោលនយោបាយ ការស្រាវជ្រាវសង្គម និងការវិភាគឧស្សាហកម្ម។
ពួកយើងនឹងធ្វើការវិនិយោគដែលទទួលបានមកវិញនូវផលចំណេញ ដោយប្រើព័ត៌មានដែលផ្តល់ចក្ខុវិស័យអំពីទីផ្សារ វិស័យ និងផ្នែកនានាតាមរយៈការសិក្សាសមិទ្ធលទ្ធភាព និងការព្យាករណ៍ទីផ្សារ។