សេវាកម្មសេវាហិរញ្ញវត្ថុ
ក្រុមទីប្រឹក្សាហិរញ្ញវត្ថុ ផ្តល់ជូនអតិថិជននូវការវិភាគទិដ្ឋភាពហិរញ្ញវត្ថុក្នុងទ្រង់ទ្រាយធំទូលាយ។ ក្រុម ទីប្រឹក្សាញែកទិដ្ឋភាពផ្សេងៗនៃជីវិតហិរញ្ញវត្ថុរបស់អតិថិជន រួមទាំងទ្រព្យសកម្ម ការចំណាយ និងប្រាក់ចំណូល ហើយជួយដល់ពួកគាត់ក្នុងការបង្កើតផែនការហិរញ្ញវត្ថុដើម្បីសម្រេចបាននូវគោលដៅផ្សេងៗ។ សូមស្វែងរកជំនាញដែលលោកអ្នកត្រូវការដើម្បីធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃអំពីហិរញ្ញវត្ថុរបស់លោកអ្នក។ ឈុតសេវាកម្មសម្រាប់គោលដៅហិរញ្ញវត្ថុរបស់លោកអ្នក សុវត្ថិភាព និងសុខុមាលភាពហិរញ្ញវត្ថុរបស់លោកអ្នក គឺជាធាតុផ្សំដ៏សំខាន់យ៉ាងខ្លាំង។ ដៃគូ និងអ្នកឯកទេសរបស់យើង មានជំនាញក្នុងការផ្តល់ជូនលោកអ្នកនូវដំបូន្មានច្បាស់លាស់ និងចំគោលដៅបំផុតស្របតាមតម្រូវការរបស់អតិថិជន។
សេវាប្រឹក្សាហិរញ្ញវត្ថុ
នៅពេលដែលស្ថាប័នរបស់លោកអ្នកប្រឈមមុខនឹងបញ្ហាអាជីវកម្មដ៏ស្មុគស្មាញ ដែលជាឧបសគ្គរាំងស្ទះដល់ការរីកចម្រើន បង្កើនការចំណាយ និងនាំមកនូវហានិភ័យថ្មីៗ នោះលោកអ្នកមិនមែនត្រូវការតែការប្រតិបត្តិល្អៗ ឬដំណោះស្រាយសាមញ្ញៗនោះទេ។ កំណើនរយៈពេលវែងជាមួយនឹងផលចំណេញ និងចក្ខុវិស័យអំពីគុណតម្លៃបន្ថែម ទាមទារឱ្យមានការរិះគិតបន្ថែមថាតើលោកអ្នកនឹងធ្វើអ្វីខ្លះ ជាមួយនឹងធនធានដែលខ្លួនមានតាមរបៀបជាយុទ្ធសាស្រ្ត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរកែប្រែ។ នៅក្នុងបរិយាកាសអាជីវកម្មបច្ចុប្បន្ន អង្គភាព-ស្ថាប័នដែលមានការឆ្លើយតបយឺតយ៉ាវ ឬមិនអើពើនឹងភាពចាំបាច់នៃការផ្លាស់ប្តូរកែប្រែ នឹងប្រឈមមុខកំណើនយឺតយ៉ាវ និងបាត់បង់ឧត្តមភាពប្រកួតប្រជែង ។
ការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុ ត្រូវតែអនុវត្តទូទាំងសហគ្រាស។ អ្នកជំនាញផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុរបស់យើងមានទាំងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ គួបផ្សំជាមួយនឹងចំណេះដឹងមូលដ្ឋានអំពីបច្ចេកវិទ្យាដែលអាចជួយលោកអ្នកឱ្យទទួលបានទុនពីឱកាសដើម្បីជាជំនួយដល់ការរីកចម្រើន កែលម្អ និងការពារអាជីវកម្មរបស់លោកអ្នកឥឡូវនេះ និងនាពេលអនាគត។ MBT អនុវត្តវិធីសាស្ត្រស្របទៅតាមកាលៈទេសៈជាក់ស្តែងរបស់ លោកអ្នក។ ហើយយើងអាចជួយលោកអ្នកឱ្យរិះគិតបន្ថែមអំពីអ្វីដែលលោកអ្នកត្រូវធ្វើជាមួយទិន្នន័យ ដើម្បីបើកចក្ខុវិស័យអំពីតម្លៃអាជីវកម្ម ។
យើងបន្តអភិវឌ្ឍសេវាកម្មរបស់យើងដើម្បីបំពេញតាមតម្រូវការនូវស្តង់ដារឌីជីថលដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ និងគោលដៅលោកអ្នកដែលមានការវិវឌ្ឍន៍ជារៀងរហូតរបស់ ដើម្បីសម្រេចបានភាពជោគជ័យ។ យើងដឹងថាការផ្លាស់ប្តូរដ៏តូចមួយអាចនាំមកនូវភាពខុសគ្នាជាវិជ្ជមានដ៏ធំ ។
សេវាកម្មរបស់ MBT
ក្រុមទីប្រឹក្សារបស់ MBT គឺជាបណ្តាញទីប្រឹក្សា និងអ្នកជំនាញផ្នែកឧស្សាហកម្មចម្រុះវិស័យ ដែលមានផ្នត់គំនិតសកល និងវប្បធម៌សហការ។ យើងធ្វើការស្វែងយល់ពីបញ្ហារបស់លោកអ្នក ហើយចង់ស្តាប់សំណួរល្អៗ ដើម្បីធ្វើឱ្យអាជីវកម្មរបស់លោកអ្នកដំណើរការកាន់តែប្រសើរឡើង។ នៅផ្នែកសេវាហិរញ្ញវត្ថុរបស់ MBT យើងផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អតិថិជនកម្ពុជា តាមរយៈកម្ចីរយៈពេលខ្លីដែលមានការធានា ។