ឧស្សាហកម្មអាហារ និងភេសជ្ជៈ
ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារដែលមានផលិតភាពខ្ពស់ និងលើកកម្ពស់វិស័យកសិកម្ម MBT FOOD INDUSTRIAL ZONE គ្រោងនឹងអភិវឌ្ឍតំបន់ឧស្សាហកម្មអាហារ ដើម្បីផលិតផលិតផលក្នុងស្រុកសម្រាប់នាំចេញ ដូចជា ទឹកត្រី ត្រីក្រៀម Anchovy គីមឈី និងផលិតផលកសិកម្មកែច្នៃជាច្រើនទៀត។ តាមរយៈការសហការជាដៃគូជាមួយរោងចក្រផលិតអាហារ និងដោយមានរោងចក្រសម្រាប់ជួល-លក់លើផ្ទៃដីសរុបចំនួន ១៣០ ហិកតា ដែលមានទីតាំងនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ MBT បាននិងកំពុងរៀបចំផែនការយ៉ាងសកម្ម ដើម្បីពង្រីកសកម្មភាពផលិតកម្ម និងផលិតអាហារជាមួយនឹងដៃគូដែលបានជ្រើសរើស ។
ទិដ្ឋភាពទូទៅ
ខណៈដែលមានឱកាស និងការប្រកួតប្រជែងលើវិស័យផលិតកម្មនៅកម្ពុជា MBT បាននិងកំពុងធ្វើការជាមួយឧស្សាហកម្ម ក៏ដូចជាសាកលវិទ្យាល័យជាច្រើន សំដៅធ្វើការអភិវឌ្ឍសមត្ថភាពថ្លឹងថ្លែងជាសារវន្ត និងពត់តម្រង់កិច្ចសហការត្រៀមខ្លួនចូលរួមក្នុងការប្រកួតប្រជែង ដែលជួយឱ្យសហគ្រាសផលិតក្នុងស្រុករួមគ្នាជម្នះលើឧបសគ្គផ្នែកបច្ចេកទេស។ MBT មានសមត្ថភាពជាក់ស្តែងក្នុងការនាំមកនូវឧបករណ៍ដ៏មានប្រយោជន៍ និងជំនួយបច្ចេកទេសដែលសហគ្រាសផលិតដែលមានស្រាប់ហើយ និងអាជីវកម្មថ្មីៗចង់បាន។ ជំនួយបច្ចេកទេសទាន់ពេលវេលាពី MBT អាចជួយដល់សហគ្រាសផលិតរបស់កម្ពុជានេះក្នុងការកែច្នៃ និងបង្កើតផលិតផល និងសេវាកម្មថ្មីៗប្រកបដោយភាពច្នៃប្រឌិតបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពជាងដៃគូប្រកួតប្រជែងរបស់ខ្លួននៅកន្លែងផ្សេងទៀត។
រោងចក្រអនាគតដំណើរការតាមប្រព័ន្ធឌីជីថល និងជំរុញឱ្យមាននិរន្តរភាព។ MBT ជួយដល់ដៃគូផលិតរបស់យើងក្នុងការស្វែងរុករកទិដ្ឋភាពនៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ បច្ចេកវិទ្យា និងទេពកោសល្យសំដៅបង្កើតផលិតផលដែលពិភពលោកត្រូវការដូចដែលភពផែនដីត្រូវការ។
បច្ចេកវិទ្យាថ្មីៗបាននាំមកនូវការប្រែប្រួលនៅក្នុងផលិតកម្មឧស្សាហកម្ម។ ជាលទ្ធផល សហគ្រាសផលិតកំពុងងាកទៅរករោងចក្រនាពេលអនាគត។ ប៉ុន្តែពួកគេត្រូវតែដោះស្រាយសំណួរសំខាន់ៗ នោះគឺតើបច្ចេកវិទ្យាផលិតកម្ម រចនាសម្ព័ន្ធ និងដំណើរការណាមួយដែលត្រូវប្រកាន់យក តើពួកគេផលិតអ្វី និងនៅកន្លែងណា ហើយ ផលិតដោយរបៀបណា? ទីប្រឹក្សាជំនាញផ្នែកផលិតកម្មរបស់យើង ជួយដល់អតិថិជនធ្វើការសម្រេចចិត្តលើលក្ខខណ្ឌជាច្រើនរាប់មិនអស់ដូចជា ផែនការបរិស្ថាន និងនិរន្តរភាព ទម្រង់ថ្លៃដើម ការប្រឈមហានិភ័យ តម្រូវការកម្លាំងពលកម្ម ការកំណត់អតិថិជនគោលដៅ ហើយជាចុងក្រោយ គឺប្រាក់ចំណេញ ។
ផលិតកម្ម
ផលិតកម្ម គឺជាការបង្កើត ឬផលិតទំនិញ ដោយប្រើបរិក្ខារ កម្លាំងពលកម្ម ម៉ាស៊ីន ឧបករណ៍ និងដំណើរការគីមី ឬជីវសាស្រ្ត ឬរូបមន្តក្នុងការបង្កើត។ វាជាធាតុផ្សំទីពីរនៃសេដ្ឋកិច្ច។ ពាក្យនេះអាចសំដៅទៅលើសកម្មភាព ជាច្រើនរបស់មនុស្ស រាប់ចាប់ពីសិប្បកម្ម រហូតដល់បច្ចេកវិទ្យាកម្រិតខ្ពស់ ប៉ុន្តែជាទូទៅត្រូវបានអនុវត្តក្នុងការរៀបចំឧស្សាហកម្ម ដែលក្នុងនោះវត្ថុធាតុដើមពីវិស័យទីមួយ ត្រូវបានបំប្លែងទៅជាផលិតផលសម្រេចក្នុងទ្រង់ទ្រាយធំ។ ទំនិញទាំងនេះអាចលក់ទៅឱ្យសហគ្រាសផលិតផ្សេងទៀត ក្នុងការផលិតផលិតផលបន្តដែលមានលក្ខណៈស្មុគស្មាញ (ដូចជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ គ្រឿងសង្ហារិម ឧបករណ៍កីឡា ឬរថយន្ត ជាដើម) ឬចែកចាយតាមរយៈឧស្សាហកម្មទីបីទៅដល់អ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់ចុងក្រោយ (ជាធម្មតាតាមរយៈអ្នកលក់ដុំ ហើយអ្នកលក់ដុំលក់បន្តទៅកាន់អ្នកលក់រាយ ហើយបន្ទាប់មកលក់ទៅឱ្យអតិថិជនម្នាក់ៗ) ។
វិស្វកម្មផលិតកម្ម
វិស្វកម្មផលិតកម្ម គឺជាវិស័យវិស្វកម្មរចនា និងបង្កើនប្រសិទ្ធភាពដំណើរការផលិត ឬជំហានក្នុងការបំប្លែងវត្ថុធាតុដើមទៅជាផលិតផលសម្រេច។
ដំណើរការផលិតរបស់ MBT ចាប់ផ្តើមជាមួយនឹងការរចនាផលិតផល និងយថាប្រភេទវត្ថុធាតុ។ បន្ទាប់មកវត្ថុធាតុទាំងនេះត្រូវបានយកទៅកែច្នៃតាមរយៈការផលិតទៅជាផលិតផលតាមតម្រូវការជាក់ស្តែង។
MBT ជឿថាការផលិតមិនមែនត្រឹមតែជាការលាយផ្សំបញ្ចូលគ្នានោះទេ។ វាបង្កើតឡើងជាមួយនឹងគំនិត គោលការណ៍សាកល្បង និងសុក្រិត្យភាពផ្នែកវិស្វកម្ម ក៏ដូចជាការផ្គុំចេញជារូបរាងចុងក្រោយ។ ការផលិតកម្រិតខ្ពស់ទើបជាចំណុចផ្តោតយកចិត្តទុកដាក់ដ៏ត្រឹមត្រូវ ជាអ្វីដែលទាមទារឱ្យមានការច្នៃប្រឌិត ។
ការកែច្នៃអាហារ
ឧស្សាហកម្មកែច្នៃអាហារនៅកម្ពុជា គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មស្វែងរកផលចំណេញដែលកំពុងតែរីកលូតលាស់ ទាំងផ្នែកផលិតកម្ម ការប្រើប្រាស់ ការនាំចេញ និងកំណើនរំពឹងទុក។ កន្លងមក ការ កែច្នៃអាហារភាគច្រើនគ្រាន់តែជាការរក្សាទុកអាហារសម្រាប់ប្រើប្រាស់បានយូរ ការវេចខ្ចប់ និងដឹកជញ្ជូនប៉ុណ្ណោះ ដែលភាគច្រើនដោយប្រឡាក់ ផ្អាប់ ហាលសំដិល យកទៅធ្វើជ្រក់ ជាដើម។ ទោះជាយ៉ាងណា ប៉ុន្មានឆ្នាំមកនេះ ដោយសារទីផ្សារ និងបច្ចេកវិទ្យាថ្មីៗកំពុងមានការរីកចម្រើន វិស័យនេះបានពង្រីកវិសាលភាពកាន់តែធំឡើង។ គេចាប់ផ្តើមផលិតទំនិញថ្មីៗជាច្រើនដូចជា អាហារឆ្អិនស្រាប់ ភេសជ្ជៈ ផលិតផលបន្លែ និងផ្លែឈើកែច្នៃ និងក្លាសេ ផលិតផលគ្រឿងសមុទ្រ និងសាច់ជាដើម។ នេះក៏រួមបញ្ចូលផងដែរ នូវការបង្កើតហេដ្ឋារចនាសម្ព័ន្ធក្រោយពេលប្រមូលផលសម្រាប់កែច្នៃអាហារផ្សេងៗ ដូចជាកន្លែងត្រជាក់សម្រាប់រក្សាទុក និងមជ្ឈមណ្ឌលវេចខ្ចប់ ។
សួនអាហារកសិកម្មសម្រាប់ ឧស្សាហូបនីយកម្មជនបទ និងការប្រែប្រួលសេដ្ឋកិច្ច
អាជីវកម្មកសិផលត្រូវតែសម្របខ្លួនទៅនឹងបរិបទដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតបតាមតម្រូវការ និងការផ្គត់ផ្គង់អាហារ ក៏ដូចជាសមស្របទៅតាមលក្ខណៈនៃផលិតកម្មកសិកម្មផងដែរ។ មានតម្រូវការបន្ទាន់មួយ ដែលត្រូវការដោះស្រាយ នោះគឺការប្រែប្រួលអាកាសធាតុ ដែលផ្សាភ្ជាប់ទៅនឹងផលិតកម្មកសិកម្មតាមវិធីដ៏ស្មុគស្មាញ ទាំងតាមរយៈការរួមចំណែកដល់វិស័យនេះ និងការគំរាមកំហែងសំខាន់ៗផងដែរ រួមជាមួយនឹងតម្រូវការធានាឱ្យមានការបន្ស៊ីវិស័យកសិកម្មឱ្យស្របទៅតាមគោលដៅនិរន្តរភាពបរិស្ថាន។ ទន្ទឹមនឹងនោះ ទម្លាប់អនុវត្តក្នុងវិស័យកសិកម្មបានបង្កើនឆ្ពោះទៅរកខ្សែសង្វាក់តម្លៃកសិកម្មក្នុងតំបន់ និងសកលដែលមានប្រសិទ្ធភាពជាងមុន ជាមួយនឹងឱកាសកាន់តែច្រើនសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។
បច្ចេកវិទ្យាថ្មីៗ រួមទាំងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងដែលផ្តោតលើវិស័យកសិកម្ម (ICT) និងការធ្វើ ឌីជីថលនីយកម្មខ្សែសង្វាក់ផ្គត់ផ្គង់ បាននិងកំពុងនាំមកនូវការប្រែប្រួលប្រព័ន្ធផលិតអាហារ និងផ្តល់ឱកាសថ្មីដើម្បីកែលម្អគោលនយោបាយឱ្យប្រសើរឡើង។
ជាមួយនឹងការកើនឡើងនូវចំនួនប្រជាជន ខណៈដែលធនធានធម្មជាតិមានកម្រិតតិចតួច អាជីវកម្មកសិឧស្សាហកម្មកំពុងតែប្រណាំងប្រជែងក្នុងការបង្កើនផលិតភាព ដោយបង្កើនការយកចិត្តទុកដាក់ខ្លាំងឡើងទៅលើការច្នៃប្រឌិត ដើម្បីជួយស្វែងរកមធ្យោបាយផ្គត់ផ្គង់ប្រជាជនដែលកំពុងតែមានចំនួនកើនឡើង ប្រកបដោយនិរន្តរភាព។
MBT Cambodia ប្រកាន់យកវិធីសាស្រ្តដ៏ល្អឯកមួយ ដើម្បីអភិវឌ្ឍផលិតផលប្រកបដោយភាពច្នៃប្រឌិត ជាមួយនឹងគុណតម្លៃបន្ថែម ដោយផ្អែកលើនិន្នាការអ្នកប្រើប្រាស់បច្ចុប្បន្ន។ ក្នុងនាមជាដៃគូផលិតអាហាររបស់អ្នក យើងនឹងណែនាំអ្នកឱ្យឆ្លងកាត់ដំណាក់កាលនៃដំណើរការអភិវឌ្ឍផលិតផលតាមតម្រូវការរបស់អតិថិជន រួមទាំងប្រភពគ្រឿងផ្សំ ឧបករណ៍/ការផលិត ការវេចខ្ចប់ និងការផ្ទុក រួមទាំងការបើកដំណើរការ។ យើងជាដៃគូដ៏ល្អសម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការអភិវឌ្ឍផលិតផលដែលមានគុណភាពខ្ពស់ដើម្បីរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ក្រុមហ៊ុនផលិតស្លាកសញ្ញាឯកជនសម្រាប់អភិវឌ្ឍផលិតផលថ្មីៗ ឬសហគ្រាសផលិតអាហារដើម្បីប្រែក្លាយគោលគំនិតរបស់ពួកគេទៅជាការពិតជាក់ស្តែង។