MBT Real Estate Development

អភិវឌ្ឍ និងគ្រប់គ្រងអចលនវត្ថុ

MBT Property Development គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ MBT ដែលធ្វើការពាក់ព័ន្ធនឹងការអភិវឌ្ឍសំណង់អគារ លំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្មនៅកម្ពុជា។ ក្រៅពីការស្វែងរកប្រភពវិនិយោគ និងដៃគូ MBT នឹងចូលរួមនៅក្នុងការអភិវឌ្ឍលើវិស័យផ្សេងៗជាមួយនឹងក្រុមអ្នកជំនាញដ៏ល្បីល្បាញជាអន្តរជាតិក្នុងការរចនាប្លង់វិស្វកម្ម និងសំណង់ ក៏ដូចជាធានាបាននូវការអភិវឌ្ឍអគារដែលធន់នឹងអាកាសធាតុ ហើយដែលទទួលបានការពេញចិត្តជាអតិបរមាពីសំណាក់អ្នកប្រើប្រាស់ចុងក្រោយ ។​

សេវាគ្រប់គ្រងគម្រោង

ពួកយើងផ្តល់ជូនសេវាគ្រប់គ្រងគម្រោងយ៉ាងល្អឥតខ្ចោះ និងប្រកបដោយគុណតម្លៃខ្ពស់ ជាមួយនឹងសម្បត្តិធនធានដែលមានស្រាប់ទាំងតាមរយៈ អ្នកជំនាញក្នុងស្រុករបស់ពួកយើង និងទាំងតាមរយៈបណ្តាញដៃគូដ៏ល្បីល្បាញរបស់ពួកយើងដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ តាមរយៈកិច្ចខិតខំប្រឹងប្រែងសហការនេះ អនុញ្ញាតឱ្យពួកយើងអភិវឌ្ឍគម្រោងប្រកបដោយសក្តានុពលពេញលេញ និងស្របតាមនិយាមអន្តរជាតិ។ ពួកយើងផ្តល់សេវាប្រឹក្សាគ្រប់ជ្រុងជ្រោយលើផ្នែកសិក្សាគម្រោងប្លង់ និងវិស្វកម្ម ពួកយើងដោះស្រាយគម្រោងទាំងមូលយ៉ាងត្រឹមត្រូវចាប់តាំងពីដំណាក់កាលរៀបចំប្លង់ទស្សនាទានរហូតដល់ដំណាក់កាលអនុវត្តជាក់ស្តែង។ រាប់ចាប់ពីការអភិវឌ្ឍផែនការមេ រហូតដល់ការធ្វើតេស្តគ្រឿងបង្គុំស្ថាបត្យកម្ម ការផ្តល់ប្រឹក្សាលើការសិក្សាគម្រោងប្លង់ ក៏ដូចជាការផ្គត់ផ្គង់គ្រឿងសំណង់ មេកានិច អគ្គិសនី និងវិស្វកម្មផ្សេងៗទៀតដែលជាផ្នែកដ៏ចាំបាច់ដើម្បីផ្តល់ជូននូវដំណោះស្រាយរួមបញ្ចូលគ្នាយ៉ាងពេញលេញទាំងស្រុងជូនដល់អតិថិជនរបស់ពួកយើង។ ពួកយើងជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាយ៉ាងរលូន និងប្រកបដោយនិរន្តរភាពក្នុងចំណោមភាគីពាក់ព័ន្ធជាច្រើន រាប់ចាប់ពីអ្នកវិនិយោគទុន ម្ចាស់គម្រោង ធនាគារ អ្នកសិក្សាគម្រោងប្លង់ អ្នកម៉ៅការ អាជ្ញាធរនិយតកម្ម និងភាគីផ្សេងៗទៀត ។

គម្រោង​

គម្រោង Empire Green Angkor៖ បច្ចុប្បន្ន MBT កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពនៃខេត្តសៀមរាប។ គម្រោងនេះរួមមានអគារខុនដូប្រណិតចំនួន ៦០០ យូនីតជាមួយនឹងសណ្ឋាគារខុនដូ (Condotel) ផ្សារទំនើបអាហារដ្ឋាន និងហាងលក់ទំនិញនៅលើផ្ទៃដីទំហំ ២.២ ហិកតា។ ការចរចាជាមួយអ្នកវិនិយោគទុនលើការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍសំណង់អគារដែលកំពុងតែដំណើរការ ខណៈដែលការរៀបចំប្លង់ទស្សនាទាន និងសិក្សាគម្រោងប្លង់លម្អិត នឹងចាប់ផ្តើមឆាប់ៗនេះ។